15/09/2026
📍ការដែលឱ្យកូនៗមកបន្តការសិក្សានៅភ្នំពេញ ៤ ទៅ ៥ ឆ្នាំ ក្តីបារម្ភធំបំផុតរបស់ឪពុកម្តាយ គឺរឿងកន្លែងស្នាក់នៅ សុវត្ថិភាពរបស់កូនៗ និងបរិយាកាសអំណោយផលដល់ការសិក្សា។ ប៉ុន្តែតើបងប្អូនធ្លាប់គណនាការចំណាយរវាងការ "ជួលបន្ទប់" និង "ការទិញខុនដូបង់រំលោះ" ដែរឬទេ?
ហើយហេតុអ្វីបានជាការជ្រើសរើសខុនដូនៅជិតសាលារៀន គឺជាជម្រើសដ៏កក់ក្តៅ និងឆ្លាតវៃសម្រាប់គ្រួសារ ជាពិសេសសម្រាប់ម្ដាយឳពុកដែលមានកូនស្រី?
១. សុវត្ថិភាពខ្ពស់ 👮🔐
ខុនដូមានប្រព័ន្ធសុវត្ថិភាព ២៤ ម៉ោង កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធស្កេន (Scanned Card) ចេញ-ចូល ដែលធ្វើឱ្យម្ដាយឪពុកដែលនៅឆ្ងាយ មានទំនុកចិត្ត កក់ក្ដៅក្នុងចិត្ត ដោយមិនសូវបារម្ភចំពោះសុវត្ថិភាពរបស់កូនៗ។
២. បរិយាកាសល្អ សម្រាប់ការសិក្សា 📚✍️
នៅក្នុងខុនដូមាន Co-working space ស្ងប់ស្ងាត់ ដែលជួយឱ្យកូនៗអាចផ្តោតលើការរៀនសូត្រ និងធ្វើការងារសាលាបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ក៏មានអាងហែលទឹក(Pool) និងក្លឹបហាត់ប្រាណ (Gym) សម្រាប់ឱ្យពួកគេកម្សាន្ត និងថែរក្សាសុខភាពផងដែរ។
៣. បង្កើតអចលនទ្រព្យ 📈💵
ជំនួសឱ្យការបង់ថ្លៃជួលឱ្យគេ ការរៀបចំកញ្ចប់ថវិការប្រចាំខែ មកបង់រំលោះខុនដូជិតសាលារៀន គឺស្មើនឹងការសន្សំលុយបន្តិចម្ដងៗ បង្កើតអចលនទ្រព្យផ្ទាល់ខ្លួន។
៤.ភាពងាយស្រួលក្នុងការធ្វើដំណើរ និងចំណេញពេលវេលា ⏰🚗
ការជ្រើសរើសខុនដូនៅជិតសាកលវិទ្យាល័យ ជួយឱ្យកូនៗមិនបាច់ប្រឈមមុខនឹងការស្ទះចរាចរណ៍ ឬការធ្វើដំណើរផ្លូវឆ្ងាយ។ ពួកគេមានពេលវេលាគ្រប់គ្រាន់ក្នុងការសម្រាក មើលមេរៀន និងចូលរួមសកម្មភាពសាលាបានយ៉ាងពេញលេញ។
៥. ជម្រើសដ៏ល្អពេលកូនរៀនចប់ (Future Value)✨
ពេលកូនៗរៀនចប់ ៤ ទៅ ៥ ឆ្នាំក្រោយ អចលនទ្រព្យនោះនៅតែជារបស់គ្រួសារដដែល។ បងប្អូនអាចឱ្យកូនរស់នៅបន្តពេលពួកគេឈានចូលធ្វើការ ឬដាក់ជួលសម្រាប់បង្កើនចំណូលគ្រួសារទៅថ្ងៃមុខផងដែរ។
✅ការវិនិយោគលើការសិក្សារបស់កូន គឺជាការវិនិយោគដ៏ប្រសើរបំផុត... ហើយបើការវិនិយោគនោះអាចបង្កើតជាទ្រព្យសម្បត្តិគង់វង្សជូនគ្រួសារទៀត គឺរឹតតែចំណេញ!
📌ប្រសិនបើបងប្អូនចង់បានការណែនាំអំពីខុនដូជិតសាកលវិទ្យាល័យ មានសុវត្ថិភាព និងតម្លៃបង់រំលោះសមរម្យ, Condo Station គឺជាជំនួយការក្នុងការជ្រើសរើសខុនដូ បងប្អូនគ្រាន់តែប្រាប់ពីទីតាំង និងកញ្ចប់ថវិកា
ពួកយើងនឹងរៀបចំជម្រើសល្អៗជូន។
🔶Follow ផេក Condo Station ដើម្បីទទួលបានចំណេះដឹង និងព័ត៌មានអចលនទ្រព្យល្អៗជាច្រើន! #អចលនទ្រព្យ #ទិញខុនដូឱ្យកូនរៀន #ប្រឹក្សាអចលនទ្រព្យ