20/10/2026
សៀមបង្ហោះរូបនេះ និងភ្ជាប់សារថា ទាហានថៃដណ្តើមយកភូមិណងចាន ខេត្តស្រះកែវ បានមកវិញ
----
ក្នុងនាមពលរដ្ឋមួយរូប ដែលបានអានប្រវត្តិសាស្រ្តតិចតួច មានតែការឈឺចាប់ និងចងចាំ រឿងរាវជាច្រើនតាំងពីអតីតកាល រហូតដល់បច្ចុប្បន្ន ជាពិសេសគ្រប់ជំនាន់ គ្រប់សម័យកាលដែលសៀម ឈ្លានពានយកទឹកដីខ្មែរ។ ស្រមៃមើលសៀមហ៊ានវាយចូលកាន់កាប់ដល់លង្វែក ខេត្តកំពង់ឆ្នាំង មិនធម្មតា.... ចុះបើថ្ងៃក្រោយសៀមនិយាយថា ធ្លាប់គ្រប់គ្រងតំបន់លង្វែករយៈពេលខ្លី កាលពីប៉ុន្មានរយឆ្នាំមុន ដូច្នេះបច្ចុប្បន្នត្រូវដណ្តើមយកវិញ តើយើងគិតយ៉ាងណា? គិតឲ្យវែង ទាំងអស់គ្នា ព្រោះសៀមមិនដែលភ្លេចអំពីទឹកដីខ្មែរឡើយ គ្រាន់តែជំនាន់ដឹកនាំខ្លះចងមិត្តភាពល្អូកល្អើននឹងគ្នា តែជំនាន់ខ្លះទៀត ដូចសម័យកាលដឹកនាំដោយ អានុទីន គឺវាយយកដោយកម្រោល ឃើញនឹងភ្នែក....!
កូនខ្មែរគ្រប់រូប ត្រូវអានប្រវត្តិសាស្រ្ត ជាពិសេសសៀវភៅប្រវត្តិសាស្រ្តដែលសរសេរការពិត!
២០ តុលា ២០២៦