21/08/2018
ការដឹកជញ្ជូន និងរៀបចំទុកដាក់សន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រលប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ដោយប្រធានគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេសប្រចាំរាជធានី-ខេត្តនីមួយៗ ដោយមានការចូលរួមពីមន្ត្រីសង្កេតការណ៍អង្គភាពប្រឆាំងអំពើពុករលួយ ហើយបានដឹកជញ្ជូនមករក្សាទុកនៅតាមសាលាខេត្តនីមួយៗ យ៉ាងមានសុវត្ថិភាព រង់ចាំដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។
ដោយឡែកសន្លឹកកិច្ចការនៅខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ត្រូវបានដឹកមករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិក្រោមការចុះត្រួតពិនិត្យផ្ទាល់ ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ព្រមទាំងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh។