DeGrand Realty Co.,Ltd

Call Directions Website Contact the business

DeGrand Realty Co.,Ltd We provide valuation service such as property and vehicle valuation In addition, we strive to be your trusted partner.

DeGrand Realty is a real estate service company that provides property valuation/appraisal services and real estate agency services such as project sales and rent.

Our main goal is to provide our customers and clients with a swift and reliable service at the best possible market price without compromising quality. Our core values are supporting the community, creativity, and integrity.

Presently, we have services as below:

-Property Appraisal/Valuation Service
- Property Indication Service
- Property Appraisal Services
- Project Appraisal Service
- Under Construction Appraisal Service

-Real Estate Agency Services
-Project Sale
-Project Rent

We are happy to receive any inquiries. And don't hesitate to contact us by the number down below:

(+855) 076 896 9798 / (+855) 096 9879 666

11/11/2026
អបអរសាទរខួបលើកទី៧៣ ពិធីបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា🇰🇭🎉
08/11/2026

អបអរសាទរខួបលើកទី៧៣ ពិធីបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា🇰🇭🎉

សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរ ក្នុងឱកាសខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម...
29/10/2026

សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរ ក្នុងឱកាសខួបលើកទី២២ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សូមថ្វាយព្រះពរ និងអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី២២ (២៩ តុលា ២០០៤ - ២៩ តុលា ២០២៦) នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងសេចក្តីសុខក្សេមក្សាន្តដល់ប្រជានុរាស្រ្តរបស់ព្រះអង្គ ជានិច្ចនិរន្តរ៍។
ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និងឫទ្ធីតេជបារមីនៃទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា សូមយាងអភិបាលប្រោះព្រំប្រទានព្រះរាជសព្ទ សាធុការពរជ័យគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង ហ្លួងយាយជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេមានព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ដើម្បីព្រះអង្គគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសុខដុមរមនារបស់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរគ្រប់រូប។

អបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦)
23/10/2026

អបអរសាទរខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
(២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦)

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ឌ" "ផ្នែកសំណង់ និងអចលនទ្រព្យ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនPrivate sector working gro...
20/10/2026

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ឌ" "ផ្នែកសំណង់ និងអចលនទ្រព្យ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Private sector working group meeting group "M” "Construction and Real Estate" of the Government-Private Sector Forum.
———
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ឌ" "ផ្នែកសំណង់ និងអចលនទ្រព្យ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ឌ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច​ អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, អនុសហប្រធានក្រុមការងារ "ឌ" តំណាងផ្នែកឯកជន​, តំណាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា, តំណាងសមាគមអគ្គិសនីជនបទ, តំណាងក្រុមហ៊ុនអចលនទ្រព្យ សំណង់ បុរីឯកជន និងអ្នកពាក់ព័ន្ធដែលជាសមាជិកនៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យសុខាភិបាល ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធនាពេលខាងមុខនេះ។
កិច្ចប្រជុំបានបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១. បញ្ហាទាក់ទងនឹងការអនុវត្តប្រកាសលេខ ៧៦១ របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចំ ដែលនិយាយអំពី តម្លៃសេវាអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ,​ ២. បញ្ហាទាក់ទងនឹងក្រុមហ៊ុន ឬភ្នាក់ងារប្រកបអាជីវកម្មអចលនវត្ថុដោយគ្មានអាជ្ញាប័ណ្ណ និង៣. បញ្ហាទាក់ទងនឹងកម្រៃសេវា និងកម្រៃជើងសារវិជ្ជាជីវៈសម្រាប់ការផ្តល់សេវាកម្មអចលនវត្ថុ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១១:២០ នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
#សភាពាណិជ្ជកម្មកម្ពុជា

រថយន្តអាចហោះបាន តែតម្លៃរថយន្តត្រូវតែច្បាស់! 😎💛មិនថារថយន្តទំនើបប៉ុណ្ណា ក៏ការវាយតម្លៃត្រូវតែត្រឹមត្រូវ និងគួរឱ្យទុកចិត្ត!✅...
19/10/2026

រថយន្តអាចហោះបាន តែតម្លៃរថយន្តត្រូវតែច្បាស់! 😎💛
មិនថារថយន្តទំនើបប៉ុណ្ណា ក៏ការវាយតម្លៃត្រូវតែត្រឹមត្រូវ និងគួរឱ្យទុកចិត្ត!
✅ ត្រួតពិនិត្យយ៉ាងម៉ត់ចត់
✅ វាយតម្លៃដោយវិជ្ជាជីវៈ
✅ របាយការណ៍ច្បាស់លាស់
✅ តម្លៃសមរម្យ និងគួរឱ្យទុកចិត្ត
💛 តម្លៃត្រឹមត្រូវ ទំនុកចិត្តកាន់តែខ្ពស់!

កុំអាលភ្ញាក់ផ្អើល! គ្មានអីចម្លែកទេ គ្រាន់តែចង់ឱ្យអ្នកមើល Comment លេងហ្នឹង! 😜
17/10/2026

កុំអាលភ្ញាក់ផ្អើល! គ្មានអីចម្លែកទេ គ្រាន់តែចង់ឱ្យអ្នកមើល Comment លេងហ្នឹង! 😜

Address

Address:73C, Street 598, Phum Toul Thann, Sangkat Toul Sounkae 2, Khan Russey Keo, Phnom Penh
Phnom Penh
12000

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 12:00

Telephone

+85592921166

Alerts

Be the first to know and let us send you an email when DeGrand Realty Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DeGrand Realty Co.,Ltd:

Shortcuts

Share

Category

Nearby realtors & realty services