10/11/2026
🌪️ ព្យុះភ្លៀងកន្លងផុតទៅ តែការថែទាំទើបតែចាប់ផ្តើម! 🥭🌿
ផ្លែស្វាយដែលនៅរឹងមាំជាប់ទងក្រោយភ្លៀងជោកជាំ គឺជារឿងដ៏អស្ចារ្យ តែបងប្អូនកុំទាន់អាលធ្វេសប្រហែសឱ្យសោះ ព្រោះសំណើមទឹកភ្លៀងដែលនៅសេសសល់ ជាឱកាសល្អរបស់ជំងឺអង់ត្រាក់ណូស និងរលួយទង។
⚠️ ចំណុចត្រូវធ្វើជាបន្ទាន់ក្រោយព្យុះភ្លៀង៖
1️⃣ បាញ់លាងកញ្ចុំផ្លែជាមួយថ្នាំផ្សិតប្រភេទត្រជាក់ (Prochloraz + Propineb/Mancozeb) ដើម្បីកាត់ផ្តាច់មេរោគផ្សិត។
2️⃣ បន្ថែមជីបំប៉នកាល់ស្យូម-ស៊ីលីកុន ដើម្បីពង្រឹងកោសិកាសំបក និងទប់ទងឱ្យកាន់តែស្វិតស្វាញ។